Khmer
ការណែនាំអំពីលោក ហុង លីម
ខ្ញុំបាទឈ្មោះ ហុង លីម ជាសមាជិកសភាតំបន់ខ្លេយតុន និងជាទីប្រឹក្សា ពិសេសជូន លោករដ្ឋមន្រ្តីទីមួយ (the Premier) លើផ្នែកទំនាក់ទំនងពាណិជ្ជកម្មរដ្ឋវិចតូរីយ៉ានិងអាស៊ី ។
ខ្ញុំបានមកដល់ប្រទេសអូស្ត្រាលីក្នុងឆ្នាំ ១៩៧០ ក្នុងនាមជា និស្សិតអាហារូប ករណ៍កម្ម វិធី កូឡុំបូភ្លែន (Colombo Plan) ។ ខ្ញុំបានទទួលសញ្ញាប័ត្រកិត្តិយស ផ្នែកនយោ បាយ និង គ្រប់គ្រងពីសាកលវិទ្យាល័យ ថាសមែនា(University of Tasmania) ។ បន្ទាប់ មក ខ្ញុំ ក៏បាន ផ្លាស់មកទីក្រុងមែលប៊ិនដើម្បី បន្តការ សិក្សារបស់ខ្ញុំនៅសាកលវិទ្យាល័យ មោ ណាស្ហ (Monash University) ។ ខ្ញុំបានចូលរួមយ៉ាងសកម្មក្នុងកិច្ចការសហគមន៍នៃជនជាតិភាគតិច តាំង ពី ពេល ចូល មកដល់ នៃជនភៀសខ្លួនឥណ្ឌូចិនក្នុងប្រទេសអូស្ត្រាលី នៅឆ្នាំ ១៩៧៦ ។ ការ ចូល រួមទាំង នេះ បាននាំ ទៅដល់ការគាំទ្រតែងតាំងខ្ញុំបាទជា Commissioner នៃ គណៈ កម្មការ កិច្ចការ ជនជាតិ ភាគតិច ចាប់ពីឆ្នាំ ១៩៨៥ ដល់ឆ្នាំ ១៩៩៣ ។ នៅ ឆ្នាំ ១៩៧៧ ខ្ញុំ បាន ចាប់ ផ្តើម ការងារ រ យៈពេល ១៦ឆ្នាំ ក្នុងការងារបម្រើសាធារណៈជនក្នុងរដ្ឋវិចតូរីយ៉ា ដោយ ធ្វើ ការ ងារ ក្នុង ផ្នែក អភិវឌ្ឍន៍ ធនធាន មនុស្ស និងកម្មវិធីទីផ្សារការងារ ក្នុងក្រសួង ស្ថាប័ន ផ្សេងៗ របស់ រដ្ឋ ។ ក្នុងឆ្នាំ ១៩៩៣ ខ្ញុំ បាន លាលែង ឈប់ ពីការងារទាំងនេះហើយទៅ បម្រើការងារជាទីប្រឹក្សា ផ្នែកការងារ ជូន យុវ ជន ជាមួយ សមាគម ខ្មែរ រហូតដល់ ពេលជាប់ ឆ្នោតជាសមាជិក សភា រដ្ឋវិច តូរីយ៉ា នាខែ មិនា ឆ្នាំ ១៩៩៦។
Springvale receives cultural funding boost 25-10-10
Newsletter 14-10-10
